ប្រទេសកម្ពុជាបម្រាមមិនអោយបើកហាងអ៊ីនធើណែតដែលមានទីតំាងជិតសាលារៀន

ក្រសួងប្រៃសណីយ៍និង ទូរគមនាគមន៍កម្ពុជាបាននឹងកំពុងចេញផ្សព្វផ្សាយសារាចរមួយដោយបម្រាមមិនអោយបើក ហាងអ៊ីនធើណែតនានាដែលមានទីតំាងស្ថិននៅជុំវិញសាលារៀន ៥០០ម៉ែត។ សារាចរនេះក៏បានបម្រាម មិនអោយ ហាងអ៊ីនធើណែត អនុញ្ញាតអោយ មនុស្ស អាយុក្រោម១៨ឆ្នាំចូល ដោយហេតុផលថាវាអាចបណ្តាលអោយមាន ភេរវកម្ម បទល្មើសច្បាប់ព្រហ្មទណ្ឌនានា និងការបើក មើលវែបសាយ អាសអាភាស ដូចដែលកាសែត The Cambodia Daily បានធ្វើរបាយការណ៍ផងដែរ។
សារាចរនេះបានប្រកាសឡើងប៉ុណ្ណានខែបន្ទាប់ពី រាជរដ្ឋាភិបាលបាន ដាក់ប្រកាសអោយអនុវត្ត​សារាចរ​​មួយ​​ដែលតំរូវអោយ ហាងអ៊ីនធើនណែត បំពាក់កាម៉េរ៉ានិងចុះបញ្ជីអ្នកដែលចូលទៅដើម្បី​និយាយទូរស័ព្ទ
រូបភាពរង្វង់ក្រហមគឺជាតំបន់ហាមខាត់មិនអោយមាន
ហាងអ៊ីនធើណែតប៉ុន្តែតំបន់ដែលហាមខាត់នេះ ស្ទើរតែ គ្របតណ្តប់ទូទំាងក្រុងភ្នំពេញ។
(ដូច្នេះសារាចរនេះនឹងនាំអោយហាងអ៊ីនធើណែតស្ទើរតែទាំងអស់នៅភ្នំពេញត្រូវបានបិទទ្វារ។
គូសផែនទីដោយ Licadho


ដំណឹងនេះបានធ្វើអោយ អ្នកសរសេរវែបសាយផ្ទាល់ខ្លួន(bloggers)កម្ពុជាមានការភ្ញាក់ផ្អើលយ៉ាង​ខ្លាំង។ លោក ប៉ុន​​ថារម្យ​​​ បានរាយការណ៍ក្នុងសំលេងសហរដ្ឋអាមេរិកថានៅទីបំផុតរាជរដ្ឋាភិបាលថ្មីនេះ​នឹងរំលាយ ហាងអ៊ីនធើណែតក្នុងក្រុងភំ្នពេញទាំងអស់។
សារាចរនេះក៏មិនបានលាយលក្ខណ៍ជាអក្សរអោយបានច្បាស់លាស់អំពីថាតើមនុស្សទាំងអស់គួរឈប់លេងហ្គេមអ៊ីនធើណែត។

ទេម សុវិចិត្ត អាយុ១៧ឆ្នាំដែលជាbloggerផងនិងជាសិស្សសាលាផងបានបញ្ចេញមាតិថាការបម្រាមនេះមិនអាច ហាមឃាត់សិស្សសាលាមិនអោយ គេចសាលានិងលេងហ្គេមអ៊ីនធើណែតនៅតាមហាងអ៊ីនធើណែតបានទេ។ ទោះបីជាយ៉ាងណាក៏ដោយ គាត់ក៏នៅតែគាំទ្រសារាចរនេះ។
មិនមែនមានន័យថា រាល់ហាងអ៊ីនធើណែតនៅភ្នំពេញ ទាំងអស់គឺបើកអោយ សំរាប់តែក្មេងសាលាចូល និងដើម្បីលេងហ្គេមអ៊ីនអើណែត និងប្រព្រឹតបទល្មើសអ៊ីនធើណែត (Cyber Crime)​​​​ ម្យ៉ាងទៀតមិនមែន សិស្សសាលាទាំងអស់ទៅ ហាងអ៊ីនធើណែតសុទ្ធតែទៅលេងហ្គេម​អ៊ីនអើណែត ផ្ទុយទៅវិញពួកគេអាច មានគោលបំណងផ្សេងៗទៀតដូចជា ដើម្បីបំពេញកិច្ចការងារ​សាលា រៀនស្វែងយល់អ្វីដែលថ្មី និងដើម្បី ស្វែងរកទិន្ន័យ ឬពត៍មានផេ្សងៗ។
យោងទៅតាមសារាចរនេះម្ចាស់ហាងអ៊ីនធើណេតទាំងអស់ទូទាំងប្រទេសត្រូវបានតំរូវអោយចុះកិច្ចសន្យាជាមួយនឹង ក្រសួង។

Khmerbird គឺជាខ្មែរ bloggerបានសរសេរលើវែបសាយគាត់ថា៖
ខ្មុំពិតជាគាំទ្រគំនិតនៃសារាចរនេះ។ ប៉ុន្តែ ខ្មុំគិតថាការបម្រាមនេះគួរតែរិតត្បិតហាងអ៊ីនធើណែត​មិនអោយមានហ្គេម និងវែបសាយអាសអាភាស ដូច្នេះហើយវាមិនចំាបាច់បិទហាងអ៊ីនធើណែត​ឡើយ។​​ ម្យ៉ាងវិញទៀតប្រសិនបើអនុវត្ត តាមសារាចរនេះមែនហាងអ៊ីនធើណែតស្ទើរតែទាំងអស់នៅ​ជុំវិញ​​ភ្នំពេញ​នឹង​ត្រូវបានបិទ។

សារាចរនេះក៏បានចែងផងដែរថាប្រសិនបើមានករណីចាប់បានហាងអ៊ីនណែតណាដែលនៅបន្តាអាជីវកម្មឬចាប់ផ្តើមបើកហាងអ៊ីនធើណែតក្នុងតំណន់ហាមឃាត់នេះ(ប្រសិនជាប្រទះឃើញមានហាង​អ៊ីនធើណែត​​ណាមួយធ្វើ​​អាជីវកម្ម​នៅ​តំបន់ហាមឃាត់ ឫមានបទល្មើសណាមួយកើតឡើងនៅទីនោះហាងនោះនឹងត្រូវបិតទ្វាជាបន្ទាន់ គ្រឿងបរិក្ខាត្រូវបានរឹបអូសនិងម្ចាស់ហាងត្រូវចាប់ខ្លួនហើយបញ្ជូន​ទៅតុលាការ

Faine Greenwood ជា blogger ដ៏ចំណានមួយរូបនិងជាអ្នកកាសែតសេរីក្នុងតំបន់អាស៊ីអាគ្នេយ៍​បានសរសេរ ក្នុងវែបសាយរបស់នាង អំពីការបម្រាមមិនអោយមានហាងអ៊ីនធើណែត កាលពីថ្ងៃ ១៨ ខែធ្នូ ថា៖
វាហាក់ដូចជាមិនច្បាស់សោះអំពី ថាតើសារាចរនៅក្នុងប្រទេសកម្ពុជាពិតជាមាន ឥទ្ធិពលប៉ុណ្ណានៅ​ឡើយ​នោះទេ ឬក៏សារាចរអាចក្លាយជាច្បាប់រឺអត់។ប៉ុន្តែអ្វីដែលគួរអោយបារម្ភនោះគឺ រដ្ឋាភិបាលកម្ពុជា​បាន​នឹងកំពុងរឹតត្បិតការ​ប្រើប្រាស់អ៊ីនធើណែតដែលមានសភាពធូរលុង ហើយយកគំរូតាមប្រទេសចិន ដែលជាមិត្តដ៏មានឥទ្ធិពលរបស់របប​លោកហ៊ុនសែន។

Urban Voice Cambodia គឺគម្រោងផែនការសិក្សាអំពីផែនទីតូចចង្អៀតនៃក្រុងភ្នំពេញបានចាប់ផ្តើម​យុទ្ធនា​ការ​​ប្រឆាំង​នឹងការបម្រាមនេះដោយសំនូមពរអោយប្រជាពលរដ្ឋទាំងអស់ជួយបញ្ជូនទិន្នន័យ​អាសយដ្ឋាន​​ហាង​​អ៊ីនធើណែត ដាក់ក្នុងSubmit Report.”

ក្រុមអង្គការសិទ្ធិមនុស្ស Licadho ក៏បានប្រឆាំងនឹង សារាចរនេះថា៖
ការបម្រាមមិនអោយមានហាងអ៊ីនធើណែតក្នុងតំបន់ជិតៗអ្នកប្រើប្រាស់អ៊ីនធើណែតក្នុងប្រទេសកម្ពុជាពិតជាមិនសមហេតុផលនេះជាការឆ្លុះបញ្ចាំងអំពើការបំបិទសិទ្ធិប្រជាជនមិនអោយចូលរូមស្វែងយល់អំពីប្រភពពត៌មានឯករាជតាម​រយៈវែបសាយនិងពត៌មានសង្គម។
Written by Kounila Keo 
Translation by Nearirath Sreng
Original link: http://globalvoicesonline.org/2012/12/19/cambodia-bans-internet-cafes-near-schools/

Comments

Popular posts from this blog

Stop loving someone who doesn’t love you

Where DO U and Your S.O. want to settle down at?

Time is running out for me!